សភាសម្ព័ន្ឋសហជីពជាតិកម្ពុជាចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៨៣៦នាក់ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស

282

នៅព្រឹកថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ ២០២២ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន មានរៀបចំពិធីសំណេះសំណល និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៨៣៦នាក់ ក្នុងនោះសិស្សបឋមសិក្សាចំនួន ៦៣១នាក់ និងសិស្សអនុវិទ្យាល័យចំនួន ២០៥នាក់ ដោយមានការអញ្ជើញចូលរួមពី

សំណាក់ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង៎ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ,ឯកឧត្តម សោម អូន ប្រធានកិត្តិយសសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា

,លោក សួង ហួត ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ,លោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់ និង លោកនាយកសាលា ព្រមទាំងបុគ្គលិកសិក្សា ក្រុមការងារចុះជួយសង្កាត់ទន្លេបាសាក់ជាច្រើនរូបទៀត ។សម្ភារ:ដែលបានចែកជូនដល់បុគ្គលិកសិក្សា និង សិស្សានុសិស្សសរុបទាំងអស់រួមមាន ៖

– កបូបស្ពាយចំនួន ២០៥

– សាក់កាដូចំនួន ៦៣១

– ម៉ាស់ធម្មតាចំនួន ៩១០០ បន្ទះ

– ម៉ាស់សម្រាប់ក្មេង ៦៣១០បន្ទះ

– កន្សែងអនាម័យត្រជាក់ ៨៣៦ កញ្ចប់

– កូល័រចំនួន ១៥១៤៤ ដើម

– សៀវភៅចំនួន ៦១៥ ក្បាល(អំណោយសង្កាត់ទន្លេបាសាក់)

– ប៊ិចចំនួន ៤១០ ដើម(អំណោយសង្កាត់ទន្លេបាសាក់) ។

សម្ភារ:ខាងលើនេះ លើកលែងតែប៊ិចនិងសៀវភៅ គឺជាជំនួយឧបត្ថម្ភពីសហជីពទូទាំងប្រទេសចិន ACFTU-CWCIE និង មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ CFPD រួមជាមួយអង្កការសង្គមស៊ីវិលចិន ដែលបានផ្តល់ជូន មកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង ជាពិសេសក្នុងបរិបទនៃការចូលរួមប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងចូលរួមអនុវត្តវិធានការសុខាភិបាល ក្រុមការងារបានរៀបចំជួបសំណេះសំណាលជាមួយតំណាងសិស្សានុសិស្សចំនួនតូចជានិមិត្តរូបប៉ុណ្ណោះ ក្រៅពីនេះគឺក្រុមការងារបានរៀបចំចែកជូនសម្ភារ:ទាំងនេះ នៅតាមបន្ទប់នៃថ្នាក់រៀននីមួយៗតែម្តង ៕