កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រ ង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D -1 938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុ ស អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុ កគងពិសី បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយ មិនដឹងមូលហេតុ ក្រោយហេតុការ ណ៍ តៃកុង ឡាន បានរត់គេចខ្លួន។

តាមការបញ្ជាក់ ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា រថយន្ត ដឹកកម្មករ កម្មការិនី ខាងលេី គឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យ រថយន្ដរេចង្កូតរួចក៏ធ្លាក់ប្រឡាយទឹកដោយខ្លួនឯង ទៅ ។

ក្នុងករណីខាងលេីតាមជំនាញថាបានបង្កឱ្យខូចខាត សម្ភារៈ រថយន្ត និងរងរបួសអ្នកដំណេីរជាកម្មករ ក ម្មការិនី ដែលជិះលេីរថយន្ដ ក្នុងនោះកម្មករ កម្មការិនី របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់និងបង្ករបួសស្រាល ២៨នាក់ ស្រី ។

បច្ចុប្បន្ន កំលាំង នគរបាល នៃអធិកា រដ្ឋាននគរ បាល ស្រុក គងពិសី និងជំនាញខេត្ដ បានជួយអន្ដរាគមន៍ ស ម្របសម្រួល និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់៕