(បរទេស)៖ គេហទំព័រ Worldometer ដែលធ្វើការផ្សព្វផ្សាយតួលេខថ្មីៗជាប្រចាំ អំពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបប្រចាំថ្ងៃនៃជំងឺ COVID-19 ទូទាំងពិភពលោកបានឲ្យដឹងថាសរុប ១,២១៣,៨៦៩នាក់ហើយ បានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះស្លាប់ ៦៥,៦០៣នាក់ និងជាសះស្បើយឡើយវិញ ២៥៣,៦២១នាក់។

តាមរយៈតួលេខខាងលើនេះ យើងអាចគណនាបានថា ក្នុងចំណោមអ្នកឆ្លងជំងឺនេះដែលបានឆ្លង COVID-19 ចំនួន ១០០% មានជាង៧៩% បានជាសះស្បើយ ឡើងវិញ និងតែជាង ២១%ប៉ុណ្ណោះបានបាត់បង់ជីវិត ហើយភាគច្រើនបំផុតនៃអ្នកដែលបានបាត់បង់ជីវិត នៅតាមបណ្តាប្រទេសនានានោះ គឺក្រុមមនុស្សដែលមានវ័យចំណាស់ ឬក្រុមមនុស្សដែលមានជំងឺធ្ងន់ធ្ងរប្រចាំកាយស្រាប់៕