បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស.ស្រីចំនួន02នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2022។
ជនសង្ស័យទាំង02នាក់ 1. ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ23ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត វត្តុតាងដកហូតមាន៖1.ម្សៅក្រាមសថ្លា 02 ដុំ, 2.ទូរសព្ទចំនួន 01គ្រឿង ។ ជនសង្ស័យទី2.ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្តុតាងដកហូតមាន៖ 1.ម្សៅក្រាមសថ្លា01ដុំ, 2.ទូរស័ព្ទចំនួន 01គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន02។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនិតិវិធីរបស់ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។លោក និងលោកលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះអនុវត្តដីកាសម្រេចញុះញុងឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់លេខ102 ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ និងវត្ថុតាងគ្រឿងញៀនមួយចំនួនធំផងដែរ៕

អត្ថបទនិងរូបភាពដោយ៖​ សៅ នៅ