លោក ឡុង ឌីម៉ង់ ៖ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រ

141

សៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មាធិការ គ្រប់គ្រង ការអនុវត្តផែន ការយុទ្ធសាស្ត្រីគណៈនេយ្យភាពសង្គម បានធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីការអនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ មាន ការចូលរួមពីលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាសមាជិកគ.គ.អ.ស និងតំណាងអង្គការដៃគូរ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះ សីហនុ មានប្រសាសន៍ថា គោលនយោ បាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រ។ គណនេយ្យភាពសង្គម ក៏ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាល

កិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងធានាដល់ការបង្កើតនូវតម្លាភាពជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ការយក ចិត្តទុកដាក់លើតម្រូវការរបស់ប្រជា ពលរដ្ឋ ក្រុមជនងាយរងគ្រោះ ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការវិភាជន៍ ការប្រើប្រាស់ និងការគ្រប់គ្រងធនធាន ព្រមទាំងការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តនូវផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមដំណាក់កាលទីពីរ (២០១៩- ២០២៣) ឱ្យសម្រេចបាននូវគោល បំណងនៃកំណែ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីដំណើរទស្សនកិច្ចសិក្សារបស់គណៈកម្មា ធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធ សាស្ត្រគណៈនេយ្យភាពសង្គមថ្នាក់ក្រោមជាតិនៅខេត្តព្រះសីហនុនាពេលនេះនឹងផ្ដល់ជាបទពិសោធន៍ និងអនុសាសន៍ល្អដែលជាធាតុចូលដ៏សំខាន់ដល់ក្រុមការ ងារគណៈនេយ្យភាពសង្គម ដើម្បីពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តការងារ
គណៈនេយ្យភាពសង្គមឱ្យកាន់តែទទួលបានលទ្ធផលប្រសើរឡើងនាពេលអនា គត ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជា ពលរដ្ឋ ៕