(ភ្នំពេញ)៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីសាលារាជធានី ភ្នំពេញមួយចំនួន នៅវេលាម៉ោងប្រមាណជិត១០យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យមើលភូមិសាស្ត្រ តាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលចេញបំរាម ហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ និងពីខេត្តចេញ-ចូលរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។