(ឥណ្ឌូនេស៊ី) ឥណ្ឌូនេស៊ីបានប្រកាសពីករណីឆ្លងកើនឡើងខ្ពស់បំផុតក្នុងប្រទេសរបស់ខ្លួន ខណៈពេលដែលក្រុមគ្រូពេទ្យ ២៥ នាក់បានស្លាប់ដោយសារការឆ្លងវីរុស Covid-19។ នេះបើយោងតាមការរាយការណ៍ដោយកាសែត Sin Chew Daily និងMalaysiakini ។

អ្នកនាំពាក្យសមាគមន៍គ្រូពេទ្យឥណ្ឌូនេស៊ី លោក Halik Malik  ដែលបានបញ្ជាក់ថាការកើនឡើងនៃការស្លាប់របស់ក្រុម គ្រូពេទ្យទាំងនេះ ដោយសារតែការកង្វះឧបករណ៍ការពារ សម្រាប់គ្រូពេទ្យជំនាញថែទាំសុខភាពរបស់អ្នកជំងឺ Covid-19 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយក្រុមគ្រូពេទ្យដែលបានស្លាប់នៅក្នុងប្រទេសកំពុងឈានទៅរកហានិភ័យខ្ពស់បំផុត។