(សហរដ្ឋអាមេរិក) មេរោគកូវីដ១៩បានបង្ខំឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារប្រចាំថ្ងៃនៅអាមេរិកយ៉ាងតក់ក្រហល់ លើកលែងតែអ្នកដែលមាន​ជំនាញខ្ពស់ៗ និងមានភាពល្បីល្បាញស្រាប់លើទីផ្សារ​។

យោងតាម Washington Post រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនបានតស៊ូដើម្បីពន្យឺត​និងបញ្ឈប់ការហូរឈាមសេដ្ឋកិច្ច នៅពេលដែលជំងឺរាតត្បាត បានបង្ហូរទឹកភ្នែកពលរដ្ឋតាមរយៈរលក​វាយផ្តួល​សេដ្ឋកិច្ចតាមរបៀបដ៏សាហាវ។

នៅពេលដែលរដ្ឋាភិបាលអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់ជនជាតិអាមេរិកណា ដែលត្រូវបាន បាត់បង់ការងារ​ ដោយជំងឺរាតត្បាតប្រភេទនេះ ក្តីសង្ឃឹមគឺថាជំនួយមួយចំនួននឹងអនុញ្ញាតឱ្យអាជីវកម្មនានា អាច​រក្សាកម្មករនិយោជិកឱ្យប្រាក់ឈ្នួលនិងជួយប្រឆាំងនឹងឱកាស​បាត់បង់ការងារ។

ប៉ុន្តែរហូតមកដល់ពេលនេះចំនួនជនជាតិអាមេរិកាំងច្រើនជាង ១៦ លាននាក់បានបាត់បង់ការងាររបស់ពួកគេ ខណៈ អាជីវកម្មនានា​នៅតែបន្តដាក់ពាក្យ​បរាជ័យ ដោយសារអ្នកលក់រាយភោជនីយដ្ឋាន ហាងអ៊ុតសក់និងក្រុមហ៊ុនដទៃ ទៀតនៅទូទាំងប្រទេសអស់ប្រាក់ពួកគេត្រូវ​បិទហាងព្រោះអតិថិជនត្រូវបង្ខំចិត្តស្នាក់នៅនិងហូបចុក​តែអាហារ​ក្នុង ផ្ទះការពារ​ខ្លួន​ពីវិរុស។

អ្នកសេដ្ឋកិច្ចជាច្រើនដែលរិះគន់ថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិក មានទំហំតូចពេកហើយយឺតពេកដែរ ធៀបនឹង​ការ​រាតត្បាតឆាប់រហ័សរបស់មេរោគ។ ដើម្បីរារាំងអាជីវកម្មមិនឱ្យបោះបង់ចោលកម្មករ ទីភ្នាក់ងារដែលធ្វើការ ក្នុងភាពជាដៃគូរជាមួយ Wall Street បានបង្ហាញថា ហើយប្តេជ្ញា​ថា គេនឹង​ផ្ទេរប្រាក់ទៅកាន់កន្លែងដែល ត្រូវការបំផុតដើម្បីដោះស្រាយ​សហគ្រិនភាព។

ផ្នែកបរិភោគអាហារ ការលក់រាយនិងផ្នែកបដិសណ្ឋារកិច្ច​ជាង ៤០ ភាគរយនៅអាមេរិកបានបិទទ្វារ ចាប់តាំងពីមាន វិបត្តិលោក Cameron Mitchell ដែលជាម្ចាស់បណ្តាញភោជនីយដ្ឋានចំនួន ២១ ក្នុងរដ្ឋ Ohio បាននិយាយថា ជំងឺរាតត្បាតអាចធ្វើឱ្យសហរដ្ឋអាមេរិកក្ស័យធនបាត់​បង់មួយភាគបួននៃចំនួន​ភោជនីយដ្ឋានសរុបទូទំាង​ប្រទេស។

ខ្លួនគាត់បានទុកតែ​កម្មករ ៦ នាក់ក្នុងចំណោមបុគ្គលិក ៤.០០០ នាក់របស់ក្រុមហ៊ុន លោកមីតឆែលបានមាន ប្រសាសន៍ថា«ខ្ញុំនិងអ្នកឯទៀត មិនដែលមាន​បំណង​ស្នើសុំជំនួយទេប៉ុន្តែពេលនេះ យើងត្រូវការជំនួយបន្ថែម! បើមិនដូច្នេះទេអាមេរិកនឹងមិនមានឧស្សាហកម្មភោជនីយដ្ឋានត្រឡប់មកវិញងាយឡើយ!សាច់ប្រាក់អស់ហើយ»។

ហាងរបស់គាត់គឺមានម៉ាកយីហោ ភោជនីយដ្ឋាន ខេមរ៉នមេតឆែល បានដាក់ពាក្យស្នើសុំប្រាក់កម្ចី ១០ លានដុល្លារតាមរយៈធនាគារជាតិហុនតុន ប៉ុន្តែកំពុងរង់ចាំលទ្ធផល។ សភានិងប្រធានាធិបតី Trump បានអនុម័តរួចហើយនូវកញ្ចប់សង្គ្រោះសេដ្ឋកិច្ចជិត ៣ទ្រីលានដុល្លារ ក្នុងគោលបំណងប្រឆាំងនឹងផលប៉ះពាល់ សេដ្ឋកិច្ចរួមទាំងព្យាយាមយ៉ាងម៉ឺងម៉ាត់ដើម្បីរក្សាកម្មករនានាឱ្យបាន​នៅជាប់លាប់​នឹង​ការងារបច្ចុប្បន្នរបស់ពួកគេ។

ក្រុមហ៊ុនខ្លះបានជ្រើសរើសវិធីបញ្ឈប់កម្មករ ដោយមើលឃើញថាវាជាជម្រើសល្អមួយ ប្រសើរជាងទុកពួកគេនៅក្រៅម៉ោង ឬបង់តែប្រាក់ខែដោយភាគរយ​ខ្លះ។