អាហារប៉ុន្មានប្រភេទនេះអាចជួយអ្នកបាន ក្នុងការកាត់បន្ថយអារម្មណ៍ស្រ្តេស

569

(សុខភាព)៖លទ្ធផលនៃការសិក្សាបានបង្ហាញថា អាហារដូចខាងក្រោមនេះ​អាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ អាហារដែលអ្នកគួរជ្រើសរើសបរិភោគទាំងនេះមានដូចជា៖

ក្រូច៖ ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន C ដោយអាចជួយប្រឆាំង​ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ស្រស់ស្រាយទៀតផង។

ទំពាំងបារាំង៖ បន្លែប្រភេទនេះមានភាពល្បីល្បាញខាងសម្បូរវីតាមីន B ដែលវីតាមីន​ប្រភេទនេះអាច​ជួយកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើននឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគក្នុងបរិមាណសមរម្យបានហើយ។ផ្លែប័រ៖ ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍​ស្រស់ស្រាយបានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះសំបូរទៅដោយសារជាតិ ក្លូតាថៃអូ ដែល​មានគុណសម្បត្តិក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ទៅកាន់ពោះវៀន ដែល​ជា​ប្រភេទបង្កឲ្យកើតសភាពហៅថា Oxidative Damage។ ផ្លែប័រសម្បូរទៅដោយ​សារជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើប្រភេទនេះញឹកញាប់ និងជួយ​ឲ្យអារម្មណ៍របស់អ្នកមានអារម្មណ៍ធូរស្រាល ព្រមទាំងកាត់បន្ថយអារម្មណ៍តានតឹងផ្សេងៗ។

ស្រ្តប៊ើរី៖ សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយ​អារម្មណ៍តានតឹងបានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអល្លឺម៉ង់ បានធ្វើការសាកល្បងទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវ៉ាស់ស្ទង់ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅរបស់ពួកគេបានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយជាមុន។

សណ្តែកវ៉លណាត់៖ សណ្តែកប្រភេទនេះសម្បូរទៅដោយគុណប្រយោជន៍ផ្នែកអាហារ ដែលមានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ស្រស់ស្រាយហើយ នៅជួយកាត់បន្ថយការធ្វើឲ្យភាពចងចាំចុះខ្សោយទៀតផង។ យោងទៅតាមការសិក្សារបស់​ស្ថាប័នស្រាវជ្រាវសុខភាពជាតិ សហរដ្ឋអាមេរិកបានរកឃើញថា អូមេហ្គា៣ ដែលមាននៅក្នុង​សណ្តែកវ៉លណាត់អាចជួយរក្សាកម្រិតនៃ អ័រម៉ូនដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា៕

ក្រៅពីការទទួលទានអាហារខាងលើនេះការហាត់ប្រាណក៏ជាជម្រើសដ៏ល្អមួយដែល វាអាចជួយកាត់បន្ថយស្ត្រេសយើងបានច្រើន ហើយធ្វើឲ្យរាងកាយយើងមាំមួន និងមានសុខភាពល្អជៀសផុតពីជម្ងឺបៀតបៀនផ្សេងៗ។