ស្ថានទូតចិន​ប្រចាំ​កម្ពុជា ថ្លែងសារ​ជូនពរ​ពលរដ្ឋ​កម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរ

546

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ថ្លែងសារជូនពរដល់ពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈដែលពិធីនេះ ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរសារយ៉ាងដូច្នេះថា៖ «សូមជូនពរប្រជាពលរដ្ឋកម្ពុជា ដែលមានមនោសញ្ចេតនាដូចបងប្អូន រីករាយឆ្នាំថ្មី!»

សូមបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ.ស ២០២០ ត្រូវចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ម៉ោង៨៖៤៨នាទីយប់។ ទេវតាឆ្នាំថ្មីនេះ ព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ហើយថ្ងៃនេះជាថ្ងៃចូលឆ្នាំថ្ងៃទី០២ ដែលខណៈពេលនេះបងប្អូនប្រជាពលរដ្ឋយើងក៏នៅបន្តធ្វើការងារបន្ត ដោយមិនបានឈប់សម្រាកនោះទេ ក្នុងហេតុផលចូលរួមទប់ស្កាត់ការរីករាលដាលនៃការឆ្លងជម្ងឺ Covid-19 ដោយក្នុងនោះរាជរដ្ឋាភិបាលនឹងលើកថ្ងៃឈប់សម្រាក់ ០៥ ថ្ងៃសងវិញនៅពេលវេលាដែលសមស្របណាមួយ។