រកឃើញ COVID-19 ៧៩៦ករណីថ្មីបន្ថែមទៀតនៅប្រទេសឥណ្ឌា

422

(ឥណ្ឌា)៖ កាលពីម្សិលមិញត្រូវនឹងថ្ងៃច័ន្ទទី ១៣ ខែមេសា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលឥណ្ឌា បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩,១៥២នាក់ បន្ទាប់ពីករណីឆ្លង ថ្មី ៧៩៦ ត្រូវបានរាយការណ៍ក្នុងរយះពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

ក្នុងនោះក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា ចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 ក៏បានហក់ឡើងដល់៣០៨នាក់ផងដែរ ក្រោយអ្នកជំងឺ៣៥នាក់បន្ថែមទៀត បានស្លាប់ ខណៈ៨៥៧នាក់ បានជាសះស្បើយ។ គិតចាប់តាំងពីថ្ងៃទី១២ ខែមេសាមក អាជ្ញាធរឥណ្ឌា បានធ្វើតេស្ដសំណាក់មនុស្ស ១៩៥,៧៤៨នាក់ ហើយប្រឈមមុខនឹងការកើនឡើងករណីឆ្លង អាជ្ញាធរឥណ្ឌា បានព្រមានថាខ្លួនអាចនឹងបន្តអនុវត្តវិធានការបិទប្រទេស រហូតដល់ថ្ងៃទី៣០ ខែមេសាបើកាលៈទេសៈនៅតែមានសភាពធ្ងន់ធ្ងរនឹងតានតឹងបែបនេះ៕

គួរបញ្ជាក់ផងដែលថា ករណីវីរុសឆ្លង Covid-19 នេះជាបញ្ហាមួយដ៏ធំសម្រាប់ពិភពលោក​ដែលជាការព្រួយបារម្ភមួយយ៉ាងខ្លាំង ខណៈដែលប្រទេសជាតិមួយចំនួនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន លើសពីនេះទៅទៀតវិបតិ្តសេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោកក៏ចាប់ផ្តើមកើតមានបណ្តើរៗហើយ។