Home ព័ត៌មានអន្តរជាតិ Covid-19៖អ៊ីតាលីអ្នកស្លាប់បន្តកើនឡើង ខណៈអ្នកឆ្លងហាក់បីធ្លាក់បន្តិចព្រោះតែ………….!

Covid-19៖អ៊ីតាលីអ្នកស្លាប់បន្តកើនឡើង ខណៈអ្នកឆ្លងហាក់បីធ្លាក់បន្តិចព្រោះតែ………….!

100
0

(រ៉ូម)៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរសុខាភិបាលអ៉ីតាលីបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣,១៥៣ករណីបន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាតួលេខទាបបំផុតបើគិតចាប់តាំងពីថ្ងៃទី ០៧ ខែមេសាកន្លងទៅនេះ ប៉ុន្តែចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។

បើរាប់ចាប់តាំងពីថ្ងៃទី០៧ ខែមេសាកន្លងទៅនេះ មន្ត្រីការពារជនស៊ីវិលអ៉ីតាលីបានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេល ២៤ម៉ោង ប្រទេសអ៉ីតាលីមានករណីឆ្លង COVID-19 ថ្មីៗចំនួន ៣,១៥៣ករណី ដែលជាចំនួនទាបបំផុត បូករួមទាំងតួលេខចុងក្រោយនេះ វាបានធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសអ៊ឺរ៉ុបមួយនេះកើនដល់ ១៥៩,៥១៦ករណីហើយនៅទូទាំងប្រទេស។

ដោយឡែកសម្រាប់ករណីស្លាប់វិញ នៅក្នុងរយៈពេលដដែលខាងលើ អ៉ីតាលីបានកត់ត្រាចំនួន ៥៦៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ ២០,៤៦៥នាក់នៅទូទាំងប្រទេស ពោលសម្រាប់ករណីស្លាប់ អ៉ីតាលីនៅតែបន្តរកឃើញថា មានការកើនឡើង បើប្រៀបធៀបនឹងចំនួន ៤៣១នាក់ ដែលបានរាយការណ៍នៅមុននោះមួយថ្ងៃ។ ចំពោះចំនួនអ្នកជាសះស្បើយពី COVID-19 វិញមានសរុប ៣៥,៤៣៥នាក់៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here

x