Manchester United ត្រូវបានរាយការណ៍ថា យល់ព្រមបាត់បង់ Cristiano Ronaldo នៅរដូវកាលនេះ ប៉ុន្តែមិនមែនលក់ទេ គឺគ្រាន់តែចង់ឲ្យក្លឹបផ្សេងខ្ចីជើងសិនតែប៉ុណ្ណោះ។
ប្រភពពីសារព័ត៌មានអង់គ្លេសបានឲ្យដឹងថា បិសាចក្រហមចង់បន្ថែមកុងត្រាថ្មីឲ្យ Ronaldo ត្បិតកីឡាករចង់ចាកចេញពីកីឡដ្ឋាន Old Trafford ក៏ដោយ។ Man Utd នឹងបញ្ជូន Ronaldo ឲ្យក្លឹបផ្សេងខ្ចីជើងសិនដើម្បីឲ្យគេបំពេញបំណងបានលេងនៅ Champions League នៅរដូវកាលក្រោយ។
United សង្ឃឹមថាឈានចូលរដូវកាលថ្មីក្រោមការដឹកនាំរបស់លោក Erik ten Hag នឹងអាចប្រជែងយកបានកៅអីទៅលេងនៅ UCL វិញ។ ពេលដែល United រកបានកន្លែងទៅលេងនៅ UCL នោះពួកគេនឹងនាំយក Ronaldo មកវិញជាមួយនឹងការបន្ថែមកុងត្រាមួយឆ្នាំទៀត។ សំណើដាក់ឲ្យខ្ចីជើងត្រូវបានក្លឹបលើកឡើងក្នុងការពិភាក្សាជាមួយភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes។ Ronaldo និង Mendes ពិតជាភ្ញាក់ផ្អើលសម្រាប់សំណើនេះ ប៉ុន្តែពួកគេមិនទាន់ធ្វើការបដិសេធណាមួយនៅឡើយទេ៕