រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកម្មពិធី ជិះកង់កំសាន្តមិត្តភាព ដើម្បីសុខភាព បរិស្ថាន សាមគ្គីភាព ភាតរភាពនៃមហាគ្រួសារខ្មែរ

26

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន និងមានការអញ្ជើញចូលរួមពី ក្រុមសេនាយុត្តិធម៌ ក្រុមសាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

កម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាពបានចាប់ផ្តើមនៅម៉ោង៧:០០ព្រឹក ដោយធ្វើការជិះកង់ចេញពីរង្វង់មូល ‘‘ព្រះស្កន្ទគង់លើក្ងោក’’ នៅវិថីតេជោ តាមបណ្តាឆ្នេរអូឈើទាល និងឆ្នេរអូត្រេះ ដើមឈើចាំស្នេហ៍ ស្ពោះទៅកាន់ផ្លូវខ្មែរធ្វើបាន នឹងបញ្ចប់នៅរង្វង់មូលរាម ។

ការជិះកង់កំសាន្ត គឺ ដើម្បីសុខភាព បរិស្ថាន សាមគ្គីភាព ភាតរភាពនៃមហាគ្រួសារខ្មែរ ដោយភាពរីករាយ សុខក្សេមក្សាន្ត ក្រោមដំបូលសន្តិភាព នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា៕