លោក Zawahiri មេដឹកនាំអាល់កៃដាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅកណ្តាលទីក្រុងកាប៊ុល

21

អន្តរជាតិ៖ ប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំអាល់កៃដាលោក Ayman al-Zawahiri នៅក្នុងការវាយប្រហារជាក់ លាក់នៅកណ្តាលទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានី ស្ថាន ដែលជាការវាយប្រហារដ៏ធំបំផុតចំពោះក្រុមសកម្មប្រយុទ្ធ

ចាប់តាំងពីស្ថាបនិកលោក Osama bin Laden ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០១១។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែសីហា។ មន្ត្រីសហរដ្ឋអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាលោក Zawahiri ត្រូវបានសម្លាប់នៅពេលដែលគាត់ចេញមកនៅលើយ៉នៃផ្ទះរបស់គាត់ក្នុងទីក្រុងកាប៊ុលកាលពីព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហ រដ្ឋអាមេរិក។លោក Biden បាននិយាយនៅក្នុងសុន្ទរកថាពីសេតវិមានកាលពីថ្ងៃចន្ទថា “ឥឡូវនេះយុត្តិធម៌ត្រូវបានផ្តល់ ហើយមេដឹកនាំភេរវករនេះលែងមានទៀតហើយ” “មិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណា មិនថាអ្នកលាក់ខ្លួននៅកន្លែងណាក៏ដោយ ប្រសិនបើអ្នកគំរាមកំហែងដល់ប្រជាជនរបស់យើង សហរដ្ឋអាមេរិកនឹងស្វែងរកអ្នក”។អ្នកនាំពាក្យបីនាក់នៅក្នុងរដ្ឋបាលតាលីបង់នៅទីក្រុងកាប៊ុលបានបដិសេធការអត្ថាធិប្បាយអំពីការស្លាប់របស់លោក Zawahiri។លោក Zabihullah Mujahid អ្នកនាំពាក្យក្រុមតាលីបង់ធ្លាប់បានបញ្ជាក់ថា ការវាយប្រហារមួយបានកើតឡើងនៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ហើយបានថ្កោលទោសយ៉ាងខ្លាំង ដោយហៅវាថាជាការរំលោភលើ “គោលការណ៍អន្តរជាតិ”។