រដ្ឋមន្រ្តី ចិន-អាម៉េរិក-រុស្សុី-ជប៉ុន-អូស្រ្តាលី-និងប្រទេសជាសមាជិកអាស៊ាន កំពុងធ្វើដំណើរមកកម្ពុជា ជាបន្តបន្ទាប់ គ្រោងនឹងជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន

22

ភ្នំពេញ: លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានមកដល់កម្ពុជានៅពេលវេលាមុនក្រោយគ្នាបន្តិចជាមួយលោកស្រី Nancy Pelosi ដែលទៅដល់តៃវ៉ាន់ដែរកាលពីយប់មិញ។

ព្រឹកថ្ងៃទី០៣ សីហា នេះ រដ្ឋមន្រ្តីការបរទេសរុស្សុី លោក Sergey Lavrov នឹងធ្វើដំណើរទៅកាន់ប្រទេសភូមាមុននឹងមកដល់កម្ពុជានៅពេលព្រលប់។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ក៏នឹងមកដល់កម្ពុជានៅព្រលប់ថ្ងៃពុធនេះដែរ។

គួរបញ្ជាក់ថា: រដ្ឋមន្រ្តីការបរទេស ២៣ប្រទេស បានមកដល់និងគ្រោងមកដល់ជាបន្តបន្ទាប់សម្រាប់កិច្ចប្រជុំអាស៊ាននៅភ្នំពេញរហូតដល់ថ្ងៃទី៥ ខែសីហា ២០២២។ ក្នុងចំណោមនោះ មានរដ្ឋមន្រ្តីជិតពាក់កណ្តាលគ្រោងនឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបន្តបន្ទាប់ ហើយក៏នឹងមានជំនួបទ្វេរភាគី និងត្រីភាគីដាច់ដោយឡែករបស់គេផ្សេងទៀតក្រៅពីកិច្ចប្រជុំរួម។
រង់ចាំមើលថានរណាជួបនរណាខ្លះ? គេនឹងពិភាក្សាអ្វី? នឹងមានលទ្ធផលអ្វីចេញពីទីក្រុងភ្នំពេញដែរឬទេ? ជាពិសេស ចិន-អាម៉េរិក, អាម៉េរិក-រុស្សុី, អាម៉េរិក-ជប៉ុន-អូស្រ្តាលី?…ចុះឥណ្ឌាវិញនឹងជួបជាមួយនរណា?