វេលាម៉ោង ០៦.៣១នាទី មានករណីបង្កគ្រោះថ្នាក់ចរា ចរណ៍ត្រង់ចំនុចផ្លូវជាតិលេ ខ៤១ គីឡូម៉ែត្រ (៣៨-៣៩) ស្ថិតក្នុងភូមិស្រែខ្ញែ ឃុំពោធិម្រាល ស្រុកបសេដ្ឋ បង្កឡេីងដោយរថយន្ដ០២គ្រឿងបើកបរក្នុងទិសដៅស្របគ្នារថយន្តបើកបរស្របទិសគ្នាពីត្បូងទៅជើង (រថយន្ដម៉ាកហាន់ដាយពណ៍សគ្មានស្លាកលេខមកពីស្រុកជុំគីរី ខេត្តកំពត,រថយន្តម៉ាកសាំយ៉ុងពាក់ស្លាកលេខ2AD-4695 មកពីខេត្តតាកែវ)។
តាមព័ត៌មាន បញ្ជាក់ពីជំនាញចរាចរណ៍រថយន្តកូរ៉េពណ៌ សបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅប៉ះរថយន្ត តូរីសដែល ដឹកកម្មករដូចគ្នា ក្នុងនោះ បណ្ដាលឱ្យ ស្លាប់កម្មការិនីម្នាក់ ឈ្មោះចាន់ណា ភេទស្រី នៅភូមិស្រែចែងឃុំស្រែចែងស្រុកជុំគីរីនិងរងរបួសមនុស្ស៦នាក់ ស្រី (ធ្ងន់១នាក់)
ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនអ្នករបួស ទៅមន្ទីរពេទ្យឯកជនផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ ខេត្តតាកែវ (កម្មករដែលរងរបួសគឺធ្វើការ នៅរោងចក្រកាត់ដេរវ៉ែនធូរ៉ាស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយបង្កគ្រោះថ្នាក់ អ្នកបើកបរបានចុះរត់គេចខ្លួនសមត្ថកិច្ច បន្ដស្រាវជ្រាវរកម្ចាស់រថយន្តនិងអ្នកបើកបរដើម្បីចំណាត់ការតាមនីតិវិធីច្បាប់ ៕