តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គ្រោងនឹងមានគម្រោងធំមួយទៀត គឺបង្កើតរោង ចក្រផលិតសំបកកង់រថយន្ត នៅឆមាសទី១ ឆ្នាំ២០២៣

33

ព្រះសីហនុ ៖ រសៀលថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ ស្តីពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្តប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសហការី នៅសាលាខេត្តព្រះ សីហនុ។

លោក CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងាររបស់តំបន់សេដ្ឋកិច្ចពិសេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត ក្នុងការគាំទ្រធ្វើឱ្យតំបន់សេដ្ឋកិច្ជពិសេសដំណើរការបានល្អ ទោះបីជួបនឹងវិបត្តកូវីដក៏ដោយតំបន់សេដ្ឋកិច្ចនៅតែដំណើរការរបស់ខ្លួនបានល្អ។ ចាប់ពីឆ្នាំ ២០២០ ដល់២០២២ ទំហំទឹក ប្រាក់នៃការនាំចេញនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ មានការកើនឡើងជាង ២០ភាគរយ។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលមានចំនួន ១.៤០០លានដុល្លាសហរដ្ឋអាមេ រិក កើនឡើង៣៨ភាគរយ ប្រៀប ធៀបឆ្នាំ២០២១ ការកើនឡើងនេះមិនអាចផ្តាច់ចេញពីសម្តេចតជោ និងឯកឧត្តមអភិបាលខេត្ត។ ទោះបីកូវីដ១៩ ខេត្តជាំងស៊ូ និងខេត្តព្រះ សីហនុនៅតែរក្សាទំនាក់ទំនងនឹង គ្នាយ៉ាងជិតស្និត និងរៀបចំប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចសហប្រតិ បត្តិការរវាងខេត្ត នៃប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងសេដ្ឋ កិច្ច។


លោកប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសបានបន្តថា ឥឡូងតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងធំមួយទៀត គឺបង្កើតរោង ចក្រផលិតសំបកកង់រថយន្ត ប្រហែលនៅឆមាសទី១ ឆ្នាំ២០២៣ ខាងមុខ រោងចក្រនឹងបើកដំណើរ ការសាកល្បង និងស្មើសុំការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ព្រោះរោង ចក្រត្រូវការបុគ្គលិកជាច្រើននាក់ផងដែរ ទន្ទឹមនោះយើងក៏មានកិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរដែលបានយកចិត្តទុកដាក់ ដើម្បីពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសចិន។ ក្រុម ហ៊ុនតំបន់សេដ្ឋកិច្ចពិសេសបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ ជំហានបន្ទាប់ខិតខំទាក់ទាញសហគ្រាសបច្ចេកវិទ្យាប្រ ទេសចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដោយសារខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសណ្តាប់ធ្នាប់សាធា រណៈល្អប្រសើរ។ តំបន់សេដ្ឋកិច្ចពិសេសដើរតួនាទីជាស្ពាន ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ មានវិស័យមួយចំនួនដូចជា សុខា ភិបាល, អប់រំ, និងទេសចរណ៍ ពិសេសធ្វើជាស្ពានក្នុងការសម្របសម្រួលក្នុងកិច្ចប្រជុំទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី នៅខៃកញ្ញាខាងមុខដែលជាខេត្តបានចុះ MOU រួចហើយកាន់តែស៊ីជំរៅ និងត្រៀម បើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះ សីហនុឡើងវិញ បន្ទាប់ពីការខក ខានដោយសារវិបត្តិកូវីដ-១៩។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណតំបន់សេដ្ចកិច្ចពិសេសក្រុងព្រះ សីហនុ ដែលបានរាយការណ៍ពីទំហំនៃការនាំចេញនាំចូលពិសេសរយៈពេល ៦ខៃដើមឆ្នាំ២០២២នេះ មានការកើនឡើងងគួរឱ្យកត់សំគាល់ ជាសកម្មភាពមួយក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍប្រកប ដោយជោគជ័យ ដើម្បីកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ពិសេសបានជួយដោះស្រាយការងារជូនយុវជនកម្ពុជា។


ឯកឧត្តមបានបន្តថា តាមរយកាក បាទក្រហមខេត្តជាំងស៊ូ បានជួយគម្រោងជំនួយវិស្វកម្មកសាងសួន កុមារ បន្ទប់ទឹក និងការកែលម្អរ សោភ័ណភាពក្នុងបរិវេណសាលា បឋមសិក្សា អនុវិទ្យាល័យបតិត្រាំងមិត្តភាពព្រះសីហនុ នៅឃុំបិតត្រាំង ស្រុកព្រៃនប់។
ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណគុណតំបន់សេដ្ឋកិច្ចពិសេសគ្រោងបើករោងចក្រផលិតសំបកកង់រថយន្ត ជាគម្រោងធំមួយទៀតនៅឆ្នាំ២០២៣ខាងមុខ តំបន់សេដ្ឋ កិច្ចពិសេសដើតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតកម្មកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសបានជួយសម្របសម្រួលជំរុញឱ្យខេត្តបងប្អូនបានដំណើរការល្អ ហើយសង្ឃឹមថា កិច្ចប្រជុំនៅខែកញ្ញាខាងមុខទទួលបានការរីកចម្រើន ផ្តល់ឪកាស ជួប ពិភាក្សានូវសកម្មភាពជាច្រើន ហើយអាជ្ញាធរខេត្តព្រះសីហនុ សូមគាំទ្រគម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងជួយផ្សព្វ ផ្សាយដល់យុវជនរបស់យើងចូលធ្វើការនៅរោងចក្រតាមតម្រូវការនៅ ពេលខាងមុខ។ កម្ពុជាបានបើកសេដ្ឋកិច្ចសង្គមឡើងវិញ បើកជើង ហោះហើរ ដោយ ឡែកប្រទេសចិននៅមានរបាំងកូវីដ សង្ឃឹមថានៅ ពេលខាងមុខប្រទេសចិននឹងបើករបាំងកូវីដ បង្កើតជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ៕ សូមអរគុណ