ស៊ែរចែកគ្នាដឹង! ត្រឡាចជាឱថសធម្មជាតិមួយប្រភេទដ៏ពូកែអាចព្យាបាលជំងឺទាំងនេះបាន

647

ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ផ្លែត្រឡាចដែលដាក់លក់នៅលើទីផ្សារ ហើយបងប្អូនប្រជាពលរដ្ឋយើងអាចយកទៅធ្វើម្ហូបដាំស្លបានដែរ។ ត្រឡាចជាប្រភេទរុក្ខជាតិ: ត្រឡាចផ្នែកប្រើប្រាស់: ប្រើសំបកផ្លែទុំ គ្រាប់ សាច់ ឫស។កន្លែងដាំដុះ: ដាំជាចំការ ឬដាំអោយវារឡើងទ្រើង នៅក្បែរផ្ទះ ដើម្បីធ្វើជាបន្លែ។ រសជាតិ: មានជាតិផ្អែម ធាតុត្រជាក់ គ្មានជាតិពុល។

អត្ថប្រយោជន៍របស់វាការព្យាបាល៖ ត្រឡាចទាំងមូល ព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់។សំបកផ្លែទុំ ព្យាបាលរលាកប្លោកនោម និងហើម។គ្រាប់លីង ព្យាបាលក្អក ពស់ចឹក កើតពិស ព្រូន។ស្លឹក លាងអោយស្អាត បុកអោយម៉ត់ លាយទឹកខ្មេះ បិតព្យាបាលពិសកើតនៅចុងម្រាម។ឫស ដាំទឹកហូបព្យាបាលអុតស្វាយ។កំរិត និងរបៀបប្រើ៖សំបកផ្លែទុំស្ងួត ១៥-៣០ក្រាម។គ្រាប់ទុំស្ងួត ១០-២៥ក្រាម ដាំទឹកហូប។ឫស ១៥-៣០ក្រាម ដាំទឹកហូប៕