មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការនិច្ឆ័យភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា

26

នាព្រឹកថ្ងៃពុធ ០៦ កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល លោក សំ សុមនោ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងលោក លោកស្រីអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋចូលរួមប្រមាណ ២៧០ នាក់ ។