{ព័ត៌មានបឋម} បាក់ប្លង់សេសំណង់ថ្មីសង្កត់លើកម្មករស្លា-ប់ម្នាក់ របួសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះបន្ទាន់…

63

ភ្នំពេញ ៖យ៉ាងហោចណាស់មានកម្មករសំណង់ម្នាក់បានស្លា-ប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ប្លង់សេសង្កត់លើកម្មករសំណង់ ក្រោយពីចាក់បេតុងហើយ កំពុងតែវីឲ្យស្មើ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង មានរបងព័ទ្ធជុំជិត តាមផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះរថយន្តសង្គ្រោះបានដឹកជនរងគ្រោះម្នាក់ទៅមន្ទីរពេទ្យភ្លាមៗ នៅសល់តែសពជនរងគ្រោះម្នាក់ កប់ក្រោមគំនរដែក រហូតដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែលទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ ។

ទោះជាយ៉ាងណាក្តីនៅកន្លែងកើតហេតុ ម្ចាស់ទីតាំងសណណង់ បិទទ្វារជិត មិនអនុញ្ញាតិឲ្យពលរដ្ឋចូល ក្រៅពីសមត្ថកិច្ច ។

តែបើតាមប្រភពពីកម្មករ បានឲ្យដឹងថា មុនកើតហេតុ សំណង់អគារខាងលើ ចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើជន្ទល់ដែក បេតុងប្លង់សេបានចាក់រួចរាល់ហើយ កម្មករម្នាក់បានចុះមកក្រោយ នៅតែម្នាក់ បន្តវីបេតុង ពង្រាបឲ្យស្មើ កំពុងតែវីសុីម៉ង់ត៍មឭនៅលើប្លង់សេទើបចាក់រួច ស្រាប់តែបាក់ធ្លាក់ សង្កត់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុភ្លាមៗកម្មកររបួសម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ នៅសល់តែសពជនរងគ្រោះ ត្រូវបានរើកកាយយកចេញ រហូតដល់ថ្ងៃរសៀល ទើបធ្លាយរឿង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

{រក្សាសិទ្ធិដោយ:P.23}