អ្នកនាង សៀវម៉ី ទទួលបានការសរសើរពីមន្ត្រីអាវុធហត្ថ ក្រោយពីបានចុះធ្វើសកម្មភាពមនុស្សធម៌មួយនេះ!

0
112

(ហ្វេសប៊ុក)៖​ ប្រិយមិត្តអ្នកដែលនិយមលេងហ្វេសប៊ុកច្បាស់ជាបានស្គាល់ អ្នកនាង សៀវម៉ី ដែលមានហ្វេសប៊ុកផេក (Siv Mey Online Shop) ដែលកាលពីប៉ុន្មានថ្ងៃមុននេះនាងបានយកសម្ភារៈមួយ ក្នុងនោះមានទាំងជែលលាងដៃ ស្រ្តាយ៍កំចាត់មេរោគ និងថវិកាមួយចំនួន​ក្នុងសកម្មភាពចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 ដែលជាបញ្ហាមួយដែលប្រទេសយើងត្រូវតែចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់ Siv Mey Online Shop បានសរសេរសារសម្តែងការសប្បាយចិត្តរៀបរាប់ថា៖ សប្បាយចិត្តណាស់ នាងខ្ញុំបានចែករំលែកឧបត្ថម ទឹកសុទ្ធ ភេសជ្ជះប៉ូវកំលាំង ជែលលាងដៃEi Ei Spray Ei Ei កំចាត់មេរោគ និង ថវិការចំនួន ៩០មុឺនរៀល ជូនដល់បងៗកងកំលាំង ដែលប្រចាំការបីគោលដៅរួមមាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប់នឹង ស្រុកពារាំង ខេត្តព្រៃវែង។ សូមអរគុណ និង សរសើរនូវទឹកចិត្តក្នុងការបំពេញតួនាទីបានយ៉ាងល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងCovid19 សូមបងប្អូនចូលរួមទាំងអស់គ្នា

ក្នុងនោះផងដែរយើងក៏ឃើញមានគណនីហ្វេសប៊ុក ឈ្មោះ Reaksmey PL ដែលត្រូវគេស្គាល់ថា គឺជាមន្ត្រីកងរាជអាវុធហត្ថមួយរូប បានសរសេរសរសើរពីទឹកចិត្ត របស់អ្នកនាង សៀវម៉ី យ៉ាងខ្លាំង ដែលអ្នកនាង បានយកអំណោយទៅប្រគល់ជូនអង្គភាព និងតាមគោលដៅ ដោយមិនចុះចែកអំណោយ​ប្រសេចប្រសាច​ ដល់មន្ត្រីកងកម្លាំងនៅតាមដងផ្លូវ ធ្វើឲ្យមានការរិះគន់នោះឡើយ។

ដោយគាត់បានសរសេរថា៖ «ខ្ញុំបាទ! ជំនួសមុខឲ្យកងកម្លាំងទាំងអស់ ដែលប្រចាំការនៅគោលដៅកំពង់អំពិល សូមផ្លែងអំណរអរគុណដល់បងស្រី សៀវម៉ី ចំពោះទឹកចិត្តដ៏ល្អ ដែលបានជួយឧបត្ថម្ភ ទឹកសុទ្ធ ភេសជ្ជៈ ថវិកា​ និងសម្ភារៈមួយចំនួន​ ហើយក៏សូមជូនពរបងស្រី និងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីនេះ ឲ្យជួបតែសំណាងល្អ សុខភាពល្អ រកស៊ីមានបាន….​ ​តែកុំមើលមុខ ប្អូនចាស់ជាងបងទៀត»

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here