កំពត៖ បើយោងតាម គណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឈ្មោះ Say Rangsey បានប្រកាសដំណឹងបន្ទាន់ថា ៖ “នាងខ្ញុំសូមប្រកាសថា កាលពីថ្ងៃទី10 ខែសីហា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយម៉ាក់ខ្ញុំស្លាប់ ឪពុកនឹងប្អូនប្រុសខ្ញុំរងរបួសធ្ងន់ ដែលបង្កឡើងដោយបុគ្គលឈ្មោះ អ័ង សុភីហៅ អួង ភី មានទីលំនៅស្ថិតនៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានប្រពន្ធឈ្មោះ គីម ស្រីណែត ម្តាយឈ្មោះ យាន់ ស៊ូន ឪពុកឈ្មោះអុីវ សំ រហូតដល់ថ្ងៃនេះជនបង្កនៅមិនទាន់ចេញមុខសារភាពរីឯសមត្ថកិច្ចចាប់ជនបង្កមិនទាន់បាន ដូច្នេះនាងខ្ញុំនឹងក្រុមគ្រួសារសូមអំពាវនាវដល់បងប្អូនមហាជនទាំងអស់បើបានឃើញនឹងស្គាល់កន្លែងជននេះលាក់ខ្លួន សូមជូនដំណឹងដល់យើងខ្ញុំរហូតឃាត់បានជននេះ យើងខ្ញុំនឹងជូនសាគុណ1000$ ។ ការផ្តល់ដំណឹងរបស់បងប្អូនជាការរួមចំនែករកយុត្តិធម៌ដល់គ្រួសារខ្ញុំដែលជាជនរងគ្រោះ និងវិញ្ញាណក័ន្ខម្តាយខ្ញុំ។

សូមបងប្អូននឹងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាកុំផ្តល់កន្លែងស្នាក់ កន្លែងលាក់ខ្លួន ឬជួយសំរួលអោយជននេះបានរួចផុតពីការតាមចាប់ខ្លួនអោយសោះ ការជួយលាក់បាំងបុគ្គលនេះអាចធ្វើអោយបងប្អូននឹងត្រូវជាប់ពាក់ពន្ធ័នឹងផ្លូវច្បាប់ដោយសារជននេះប្រព្រឹត្តបទល្មើសហើយរត់គេចខ្លួន លេខទំនាក់ទំនង 011533318 , 0972666823 . 0966665087 សូមបងប្អូនជួយផ្សព្វផ្សាយនឹងស៊ែរបន្តផង🙏🏻🙏🏻🙏🏻 “៕