សុំសរសើរ! កែវ នីសា បរិច្ចាគ ថវិកា ៤៤៤៤​​ ដុល្លារ ចូលរួមទប់ស្កាត់ Covid-19

0
189

(ភ្នំពេញ)៖​ ខណៈដែលប្រទេសយើងកំពុងតែនាំគ្នាចូលរួមទប់ស្កាត់ការឆ្លងនៃជម្ងឺផ្លូវដង្ហើម Covid-19 យើងសង្កេតឃើញថាមានបងប្អូនខ្មែរយើងជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ អ្នកខ្លះបរិច្ចាគជាសម្ភារៈ មានជែល លាងដៃ ស្ត្រាយ៍បាញ់សម្លាប់មេរោគ នឹងម៉ាស់ជាដើម។

ដោយឡែកថ្មីនេះ កែវ នីសា​ តែជាពិធីករ និងជាតារាសម្តែងដែលមានប្រជាប្រិយភាព ក៏បានចូលរួមថវិកាផ្ទាល់ខ្លួនរបស់ខ្លួនក្នុងការចូលរួមចំណែកដើម្បីទប់ស្កាត់ការឆ្លងនៃជម្ងឺផ្លូវដង្ហើម Covid-19 នេះផងដែរ។ ទឹកប្រាក់ដែល កែវ នីសា បានចូលរួមបរិច្ចាគមានរហូតដល់ទៅ ៤៤៤៤ ដុល្លារអាមេរិក ដែលជាទឹកប្រាក់មួយដែលមានចំនួនច្រើន។

ក្នុងនោះផងដែរ ក៏មានបងប្អូនអ្នកលេងហ្វេសប៊ុកយើងជាច្រើន បានចូលខមមិននិងសរសើរពីទឹកចិត្តរបស់ កែវ នីសា ដែលមានទឹកចិត្តល្អចូលរួមជួយសង្គមខណៈដែលប្រទេសយើងកំពុងតែត្រូវការបងប្អុនខ្មែរយើងជួយរទប់ស្កាត់ជម្ងឺនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here