គួរតែអាន! ស្ត្រីដែលកំពុងតែពពោះកំុឡុងពេល Covid-19 នេះត្រូវតែដឹងពីវិធីការពារខ្លួនជៀសវាងការភ័យព្រួយបារម្ភជ្រុល

486

មកទល់និងពេលបច្ចុប្បន្ននេះការរីករាលដាលនៃការឆ្លងជម្ងឺផ្លូវដង្ហើម វីរុស COVID-19 ក៏នៅតែជាបញ្ហាធំសម្រាប់ប្រទេសនានានៅលើពិភពលោកយើងនេះ។ ដូចដែលយើងបានដឹងហើយថា ប្រភេទ វីរុស Covid-19 នេះ វាឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់អ្នកជម្ងឺតាមរយៈការក្អក ឬកណ្តាស់ ជាដើម។ ខណៈសុខភាពរបស់រាងកាយយើងចុះខ្សោយជាឳកាសដែលវីរុសនេះអាចនឹងវាយប្រហារប្រពន្ឋ័ភាពសុាំយើងខាងក្នុងដែលបង្ករឲ្យយើងពិបាកក្នុងការដកដង្ហើម។

ដោយឡែកទាក់ទងទៅនឹងជម្ងឺផ្លូវដង្ហើម Covid-19 នេះស្ត្រីដែលមានផ្ទៃពោះភាគច្រើនតែងតែបង្ហាញក្តីបារម្ភរបស់ខ្លួន និងមានការងឿងឆ្ងល់ច្រើនជុំវិញវីរុស COVID-19 នេះថាតើអាចនឹងប៉ះពាល់ដល់សុខភាពខ្លួននឹងទារកក្នុងផ្ទៃដែរឬទេ?

ក្នុងនោះដែរដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងនូវកម្រងសំណួរ-ចម្លើយ មួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19។

សំណួរ១. តើជាការពិតទេ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19? ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។

សំណួរ២. ខ្ញុំជាស្ត្រីមានផ្ទៃពោះ តើខ្ញុំត្រូវការពារខ្លួនពី COVID-19 យ៉ាងដូចម្តេច? ចម្លើយ៖ មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជេល ឬអាល់កុលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។

សំណួរ៣. តើវីរុស COVID-19 អាចឆ្លងពីម្តាយទៅកូនផ្ទៃ ឬកូនទើបកើតទេ?ចម្លើយ៖ នៅមិនទាន់ដឹងថាតើស្ត្រីមានផ្ទៃពោះដែលមានវីរុស COVID-19 អាចចម្លងមេរោគទៅកូនក្នុងផ្ទៃ ឬពេលសម្រាលកូនឡើយ ហើយ​ក៏​មិនទាន់ដឹងថា វីរុស COVID-19 មាននៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ។

សំណួរ៤.តើស្ត្រីដែលឆ្លង COVID-19 អាចបំបៅកូនដោយទឹកដោះបានទេ? ចម្លើយ៖ ការពិត ស្ត្រីដែលមានឆ្លងវីរុស COVID-19 អាចបំបៅកូនបាន ប្រសិនបើម៉ាក់ៗមានបំណងបំបៅកូនដោយទឹកដោះ ប៉ុន្តែម៉ាក់ៗត្រូវអនុវត្តក្បួនអនាម័យផ្លូវដង្ហើម ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវអំឡុងពេលបំបៅដោះកូន លាងសម្អាតដៃឲ្យស្អាត មុន និងក្រោយពេល បំបៅកូន។ បើគិតថាអត្ថបទល្អគ្រាន់តែជួយស៊ែរទៅកាន់មិត្តភក្តិឬបងប្អូនរបស់អ្នកឲ្យគាត់បានដឹងផង។