តាខ្មៅ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជម្ងឺ Covid 19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមនិងក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០  ក្រុមការងារសារព័ត៌មាន CAM ASIA​ រួមនិងសប្បុរសជនជាច្រើនរូប​ បានសហការជាមួយក្រុមការងារសប្បុរសធម៌ “ក្តីសង្ឃឹម” ធ្វើកម្មវិធីចុះចែកម៉ាស់ លើកទី២ ជូនប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ ឥតគិតថ្លៃ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ចាប វន្នី ប្រធានមន្ទីព័ត៌មានខេត្តកណ្ដាល,  លោក លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល CAM ASIA និងលោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកសារព័ត៌មាន CAM ASIA  ។

សម្ភារៈដែលចែកជូនប្រជាពលរដ្ឋមានដូចជា៖ ម៉ាស់​​ចំនួន ១ម៉ឺនម៉ាស់ សាប៊ូសំអាតខ្លួន ៥០០០ដុំ ជែលលាងដៃ និង Sprayសម្លាប់មេរោគ ប្រមាណ ៥០០០ដប ទឹកសុទ្ធ 50កេះ ក្រដាស់អនាម័យ ៥០០ប្រអប់ មី ២០០០កញ្ចប់  ។ គោលបំណងនៃកម្មវិធីចែកម៉ាស់ និងជែលលាងដៃ ដោយឥតគិតថ្លៃនេះ​ បង្កើតឡើងដើម្បីចូលរួមក្នុងការងារជួយសង្គម ក៏ដូចជាជួយសម្រួល​ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ឬពុំសូវមានលទ្ធភាពក្នុងការចំណាយលើសម្ភារៈប្រើប្រាស់ទាំងនេះ ដើម្បីបង្ការការពារខ្លួនពីជំងឺឆ្លង COVID-19 ដែលជាជំងឺឆ្លងដ៏កាចសាហាវ ខណៈពិភពលោកកំពុងតែព្រួយបារម្ភបំផុត។

អង្គភាព ខេម អេស៊ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានអញ្ជើញចូលរួមជាកិត្តិយស កម្លាំងនគរបាលខេត្តកណ្តាល ដែលបានជួយសម្រួលសណ្តាប់ធ្នាប់ រួមនិងបងប្អូនសប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងសកម្មភាពចុះចែកផ្ទាល់ និងជួយឧបត្ថម្ភជាសម្ភារៈ និងជាថវិការក្តី និងអរគុណធំៗដល់លោក យាន ម៉ារ៉ា ឧបត្ថម្ភមី ៣០កេះ ជែលលាងដៃ៥០០ដប ម៉ាស់មួយកេះ ប្រដាប់ស្កេនកំដៅ ៤ និងក្រុមគ្រួសារលោក ផាង សុផល រួមជាមួយ គ្រួសារលោក សំរិទ្ធសន សុជាតិ ឧបត្ថម្ភទឹកសុទ្ធ ៥០កេះ។ អរគុណដៃគូសហការណ៍ដូចជា៖ សហជីពសហពភាពសុភមង្គលកម្មករកម្ពុជា, សហភាពសហជីពយុវជនកម្មករកម្ពុជា, ភេសជ្ជៈ កាម៉ង់ដូ, ក្រុមហ៊ុនស្ថានីយ៍ពូជត្រី ៧មករា, ក្រុមហ៊ុន មីម៉ាម៉ា, ក្រុមហ៊ុន SPY, ក្រុមហ៊ុនក្រដាសអនាម័យ Celox, ក្រុមហ៊ុន DHM, ក្រុមហ៊ុន បាយ័នស្មាយ, ក្រុមហ៊ុន រួយ, ក្រុមហ៊ុន Terasa, និងក្រុមហ៊ុនសាប៊ូ Parrot  ដែលបានឧបត្ថម្ភក្នុងកម្មវិធីសប្បុរសធម៌   របស់សារព័ត៌មាន CAM ASIA ពីដើមរៀងមក ក្នុងគោលដៅចូលរួមចំណែកជួយសង្គម  ជាពិសេសខណៈពេលប្រទេសយើងកំពុងទទួលរងនូវជំងឺឆ្លងកូវីដ១៩ នាបច្ចុប្បន្ននេះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មានការខ្វាយខ្វល់ និងជួយយកអសារគ្នាតាមរយ:ការបរិច្ចាគធនធាន ទៅតាមលទ្ធភាពរបស់ខ្លួន ៕