ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅភ្នំពេញ

86


ភ្នំពេញ៖ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួន។
ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា, នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនរគបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រោយព្រះវិហារចាម ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ (ស្រី០៣នាក់)។


វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់ថង់, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូម៉ាក smash ចំនួន ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1Z-3740។
ជនសង្ស័យ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់ ៕