បុរសម្នាក់កំពុងតែដើរឆ្លងផ្លូវៗត្រូវម៉ូតូបុកស្លា -ប់ភ្លាមៗនៅកន្លែងកើតហេតុ…

99

ខេត្តរតនគិរី ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានបុកបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិននឹកស្មានមិនដល់នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤៨នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ស្ថិតនៅ ភូមិ អូរកន្ទុល ឃុំ បឹងកន្សែង ក្រុង បានលុង ខេត្តរតនៈគិរី ទល់មុខសាលាបឋមសិក្សា ឡាបានសៀក។



មន្ត្រីនគរបាលស្រុកបានលុងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរីមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មន្ត្រីនគរបាលខាងលើបញ្ជាក់ថា ម៉ូតូ១គ្រឿងដែលបង្កឲ្យមានមនុស្សស្លាប់នោះម៉ាក យ៉ៅមហាគ្មានស្លាកលេខ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូរឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកបានលុង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។


ចំណែកសពជនរងគ្រោះកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕