ពិតជារន្ធត់ណាស់មនុស្សប្រុសស្រី៣នាក់បានស្លា-ប់ភ្លាមៗដោយសារករណីគ្រោះថ្នាក់ចរាចរណ៍…

83

ខេត្តបាត់ដំបង÷មានករណីចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបែនដឹកដីហ្នឹងរថយន្តព្រុសយ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ភ្លាមៗនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបានដឹកដីធុនធ្ងន់បើកបុករថយន្តព្រុសពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលការពារវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ នៅត្រង់កំណាត់ផ្លូវប្រសប់ហៃវេស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រុសពណ៍សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AW-6316 ធ្វើដំណើរជិះគ្នាបីនាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខណៈដែលកំពុងបើកឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានរថយន្តដឹកបានដឹកដីធុនធ្ងន់មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3G-1109 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើតប្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ត ព្រុសកំពុងតែធ្វើដំណើរឆ្លងផ្លូវពេញទំហឹងអូសជិត ១០០ម៉ែត្រ បណ្តាលអោយអ្នកបើកបរនិងរួមនឹងអ្នកដំណើរសរុបចំនួន៣នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុចំណែករថយន្តខូចខាតយ៉ាងដំណំចំណែកតៃកុងរថយន្តធំឃើញសភាពការណ៍បែបនេះក៏បើកទ្វាររថយន្តដាក់មេព្រូចបាត់ស្រមោលសូន្យ។

បច្ចុប្បន្នសពជនរងគ្រោះទាំងបីនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើនឹងកំណត់ហេតុរួចក៏យករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខែត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

ក្រោយពីធ្វើកំណត់ហេតុចប់សព្វគ្រប់សមត្ថកិច្ចក៏បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

{អត្ថបទដោយP.23}