ឯកឧត្ដមសួង ហួត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមសោម អូន ប្រធានក្រុមការងារចុះជួយឃុំសំបូរ បានដឹកនាំឯកឧត្ដម លោកជំទាវ លោក លោកស្រីក្រុមការងារ ថ្នាក់ខេត្ត ស្រុក និង ឃុំ អញ្ជើញ ប្រារព្ធពិធី ទិវាគ្រូបង្រៀន ០៥ តុលា ឆ្នាំ២០២២

138

កំពង់ស្ពឺ៖
ថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដមសួង ហួត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមសោម អូន ប្រធានក្រុមការងារចុះជួយឃុំសំបូរ បានដឹកនាំឯកឧត្ដម លោកជំទាវ លោក លោកស្រីក្រុមការងារ ថ្នាក់ខេត្ត ស្រុក និង ឃុំ អញ្ជើញ ប្រារព្ធពិធី ទិវាគ្រូបង្រៀន ០៥ តុលា ឆ្នាំ២០២២ ក្រោមប្រធានបទ
គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង
ក្នុងកម្មវិធីនោះ ឯកឧត្ដមគណៈអធិបតី បានជូនថវិកាដែលបានមកពីការចូលរួមរបស់ ឯកឧត្ដម លោកជំទាវ ដែលជាក្រុមការងារ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន៥២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០០០រៀល