រថយន្តពីរគ្រឿងបុកគ្នាជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់…

84

ភ្នំពេញ÷ស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារតែរថយន្តនិងរថយន្តបុកគ្នាពេញទំហឹង ហើយជ្រុលមកបុកម៉ូតូជនរងគ្រោះកំពុងតែឆ្លងផ្លូវហេតុការណ៍នេះបានកើតឡើងកាលពីវេលា៦នឹង១០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចមុខវត្តព្រែកស្ពឺ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបើកម៉ូតូម៉ាកម៉ាកឌ្រីនសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IE-7525 កំពុងតែឈប់និងឆ្លងផ្លូវត្រូវរថយន្តបុកបណ្ដើររងរបួសស្ងួនបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែករថយន្តបង្កមាន២គ្រឿង ទី១۔រថយន្តម៉ាកលុចស៊ីស 570ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AQ-0208 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញារថយន្តទី២۔រថយន្តម៉ាកហ្វតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញBM-2523អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដូចគ្នា។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស 570ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-0208ធ្វើដំណើរមានទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយរថយន្តម៉ាកfordពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BM-2523 រថយន្តបើកបរមានទិសដៅពីត្បូងទៅជើង រួចបត់ឆ្វេងស្របទិសគ្នា ហើយរថយន្តលុចស៊ីសខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រឹមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IE-7525 ម៉ូតូបើកបរមានទិសដៅពីត្បូងទៅជើង ស្របទិសគ្នា ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍សែនជ័យដើម្បីបន្តនីតិវិធី ។

មូលហេតុករណីខាងលើបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាកហ្វតបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តម៉ាកលុចស៊ីសបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នា៕

{អត្ថបទដោយP.23}