រថយន្តកុងទឺន័របុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ផ្លោងជិត២០ម៉ែត្ររោងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ…

85

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តបុកចំពីចំហៀងផ្លោងជិត២០ម៉ែត្រ កាលពីវេលាម៉ោង៨នឹង២៥ថ្ងៃទី៩ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេង៤ ភូមិកន្ទោបខាងជើង ក្នុងសង្កាត់កន្ទោង ខណ្ឌកំបូរ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1O-5817 ចេញពីផ្លូវឌឿងហែមមួយកន្លែងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងទឺន័រមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3E-0531 បើកបរដោយបុរស់ម្នាក់មិនស្គាល់អត្តសញ្ញាណតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើតស្របទើសគ្នាដោយល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះប្លោងជិត២០ម៉ែត្ររងរបួសធ្ងន់ធ្ងរបន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកបើកបររថយន្ត រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោបដើម្បីធ្វើការសួរនាំនិងទុកប្រគល់ជូនជំនាញបន្ត។

ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

{អត្ថបទដោយP.23}