នារីម្នាក់ជិះម៉ូតូទៅលេងប្ដីស្រាប់តែរថយន្តអាប៊ូលកើបខ្សាច់បើកឆ្លងបញ្ច្រាសផ្លូវមកប្រល័យជីវិតគ្នាទាំងព្រឹក…

116

ភ្នំពេញ÷មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រវាងអាប៊ូលកើបខ្សាច់ និងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលព្រះនរាយណ៍ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សពរងគ្រោះមានឈ្មោះ ខុន សុថារី ភេទស្រី អាយុ ៤០ឆ្នាំជាង មុខរបរ ជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្ដាល ស្រុកកំណើតភូមិរការខ្ពស់ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានប្ដី និងកូនប្រុសម្នាក់។

មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូទៅមើលប្ដីនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែជាអកុសលទៅមិនទាន់ដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍អាប៊ូលកិនស្លាប់ បន្ទាប់ពីបង្កហេតុភ្លាមៗ ម្ចាស់អាប៊ូលបើកគេចខ្លួនប្រហែល ៥០០ម៉ែត្រទើបឃាត់បាន ហើយតៃកុងចុះរត់បាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

ក្រោយពីសមត្ថកិច្ចមន្ត្រីជំនាញធ្វើកុសលវិច្ច័យចប់សព្វគ្រប់ក៏ប្រគល់សព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

{អត្ថបទដោយP.23}