រថយន្តហ្វតបើកបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យមនុស្សប្រុសស្រីបីនាក់រងរបួសធ្ងន់រថយន្តហ្នឹងម៉ូតូរងការខូចខាតយ៉ាងលំនុំ…

99

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វតក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូម៉ាកឌ្រឹមសង់មួយគ្រឿងបណ្ដាលឲ្យមនុស្សប្រុសស្រីបីនាក់រងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង កែងនិងបុរីឈូកវ៉ាពីរ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-0066 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តបើកបរក្នុងល្បឿនលឿន មិនប្រយ័តបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1 F-4348ជិះដោយបុរសពីរនាក់និងស្ត្រីម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំងបីនាក់ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។


ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

{អត្ថបទដោយP.23}