ជិះម៉ូតូវ៉ាមិនប្រយ័ត្នទាក់ដៃចង្កូតដួលចូលក្រោមរថយន្តត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ…

74

ភ្នំពេញ ៖បុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងចំណែករថយន្តបង្កបើកគេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់តួសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។



សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ែល ប៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ មានមុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញជនរងគ្រោះជិះម៉ូតូម៉ាកzoomberពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ-9118បើកបរតាមបណ្ដោយផ្លូវ ៥៩៨ វ៉ារថយន្តមួយទៀតមិនប្រយ័ត្នក៏ទាក់ដៃចង្កូតដួលចូលក្រោមរថយន្តត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តកូរ៉េបើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណបានបើករត់បាត់ស្រមោលសូន្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកផ្ដន្ទាទោសនៅពេលក្រោយ ។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

{អត្ថបទដោយP.23}