(ខេត្តកណ្តាល)
បុណ្យអង្គកឋិនទានគឺពិធីបុណ្យមួយដែលមានរយៈពេល២៩ថ្ងៃចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់១រោជខែកក្តឹកពិធីបុណ្យកឋិនមានតាំងពីដូនតាយើងមករហូតដល់បច្ចុប្បន្ននេះ។
ជាក់ស្តែងនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២២ វត្តគិរីស្រះស្រង់ហៅភ្នំធន់មន្តដែលមានព្រះអង្គចំនួន១៣.អង្គនាក់ភឹក្ខុ៧អង្គនាក់ដែលស្ថិតនៅភូមិទួលខ្មួញឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាលនឹង
បានប្រារព្វពិធីបុណ្យអង្គកឋិនទានមួយក៍មានពុទ្ធបរិស័ទរចំណុះជើងវត្តយ៉ាងច្រើនចូលរួមកុះករ។
នៅវេលាម៉ោង១១.៣០នាទីអង្គកឋិនទានបានដង្ហែទាក់សិន៣ជុំព្រះវិហាដើម្បីប្រគេនបច្ច័យព្រះអង្គ
អ៊ាប រតនាចៅអធិការវត្តគិរីស្រះស្រង់(ហៅវត្តភ្នំធន់មន្ត)ជាកិច្ចបង្ហើយបុណ្យ។សម្រាប់យកបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តជាពិសេសកសាងឧបស្ថានជួលជុលព្រះវិហារដែលសព្វថ្ងៃនេះកំពង់សាងសង់មានការខ្វះខាតយ៉ាងខ្លាំង។
គួរបញ្ចាក់ថា!នៅក្នុងបរបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃនេះពូកវាមិនបានឲ្យបងប្អូនប្រជាពលរដ្ឋយើងបានធ្វើបុណ្យធ្វើទានឡើយដោយឡែកពួកវាឲ្យប្រជាពលរដ្ឋធ្វើការទាំងឈឺ.បង្អត់បាយថែមទាំងកាប់សម្លាប់អស់ជាង៣លាន នាក់ថែមទៀតផង។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពហើយក៍មានការរីកចម្រើនលើគ្រប់វិស័យនឹងព្រះពុទ្ធសាសនាក៍បានរស់ឡើងវិញជាក់ស្តែងនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២២វត្ត
គិរិស្រះស្រង់បានប្រារព្វពិធីបុណ្យអង្គកឋិនទានបានធ្វើឲ្យពុទ្ធបរិស័ទជិតឆ្ងាយមកចូលពិធីបុណ្យអង្គកឋិនទានយ៉ាងសប្បាយក្រៃលែង។សូមបញ្ជាក់ផងដែរថាបច្ច័យដែលប្រមូលក្នុងអង្គកឋិនសរុបមានចំនួន៥០លានរៀលដើម្បីក៍សាងនៅ
វត្តគិរីស្រះស្រង់(ហៅភ្នំធន់មុន្ត)ហើយព្រះសង្ឈនិងគណកម្មការវត្តក៍សូមអំពាវនាវដល់ពុទ្ធបរិស័យជិតឆ្ងាយមេត្តាជួយឧបត្ថម្ភបច្ច័យដើម្បីយកមកកសាងជួលជល់ព្រះវិហារនៅលើកំពូលភ្នំគិរីស្រ:ស្រង់
និងសមិទ្ធិផលនានាឲ្យឆាប់ហើយ។