រថយន្តបែនដឹកដីក្រឡាប់ធ្លាក់ប្រឡាយតែសំណាងល្អមិនបណ្ដើរឲ្យមាននរណារងគ្រោះថ្នាក់…

94

ភ្នំពេញ÷រថយន្តបែនដឹកដីមួយគ្រឿងពេលកំពុងបើកបរសុខៗស្រាប់តែបែកកង់ក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំពាក់ស្លាកលេខចង្កូតស្ដាំ KDL-1250 មានដឹកដីពេញឡានបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ លុះមកដល់កន្លែងខាងលើរថយន្តដឹកដីស្រាប់តែបែកកង់ខណៈដែលអ្នកបើកបរក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅក្រឡាប់ដោយចាក់ដីចោលពេញប្រឡាយ ប៉ុន្តែមិនប៉ះពាល់ជីវិតមនុស្សនោះទេ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកដីយកទៅចាក់ឱ្យគេ ស្រាប់តែបើកបរមកដល់ត្រង់ចំណុចកើតហេតុរថយន្តក៏បែកកង់ហើយក៏រេចង្កូតក្រឡាប់ផ្ងារជើងតែម្ដងទៅ ក្រោយកើតហេតុម្ចាស់រថយន្តក៏ទំនាក់ទំនងទៅជនស្ទូចដើម្បីមកស្ទូចរថយន្តយកទៅជួសជុលខ្លួនឯង៕

{អត្ថបទដោយP.23}