ភ្នំពេញ÷មនុស្សប្រុសស្រី២នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងដោយស្រីមានស្នាមរបួសបែកមុខរីឯខាងប្រុសមានស្នាមអារកនិងចងក ដែលគេសង្ស័យថាបុរសបានវាយសម្លាប់ស្រ្តីរួច ទើបអារកសម្លាប់ខ្លួនឯងតាមក្រោយ ដែលគេបានសង្ស័យថាផ្ដើមចេញពីរឿងប្រច័ណ្ឌ ។
ហេតុការណ៍ខាងលើបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងបន្ទប់លេខ១៦ ផ្ទះជួលជាន់ទី២ ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។
ស្ត្រីរងគ្រោះ ឈ្មោះ វឿន សីហា ហៅក្តឹប អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានស្នាមរបួសបែកមុខ។
នាងមានបងប្អូន៥នាក់ និងមានឪពុកឈ្មោះ អ៊ន សាវឿន អាយុ៣៩ឆ្នាំ មុខរបរកសិករ ព្រមទាំងម្តាយឈ្មោះ ឃុន ធឿន អាយុ៤១ឆ្នាំ មុខរបរកសិករ។ចំណែកបុរសជាគូរសង្សារ មានអាយុជាង២០ឆ្នាំនិងមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ជនខាងលើមសនស្នាមរបួសក។
បើតាមស្រ្តីឈ្មោះ យិន ភឿន អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិជីកក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បាននិយាយថា របស់ស្ត្រីរងគ្រោះគឺជាក្មួយស្រីបង្កើរបស់នាងហើយកាលមុនបានស្នាក់នៅបន្ទប់ជួលជាមួយនាង ។ប៉ុន្តក្រោយមកក៏បានសុំនាងទៅស្នាក់នៅបន្ទប់ជួលផ្សេងវិញតែស្ថិតនៅជិតនោះដែរ ហើយចាប់តាំងពីក្មួយស្រីទៅរស់នៅបន្ទប់ផ្សេងនាងខានជួបក្មួយ៣ថ្ងៃមកហើយ។
ស្រ្តីរូបនេះបាននិយាយបន្តទៀតថា ថ្វីដ្បិតតែអត់បានជួបគ្នានាងបានខលរកក្មួយដែរ ប៉ុន្តែខលអត់ចូលសោះ ទើបនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នាងក៏បានទៅតាមរកមើលក្មួយ។ពេលទៅដល់នាងបានគោះទ្វារហៅតែមិនឭក្មួយឆ្លើយសោះ ឯទ្វារបន្ទប់ជាប់គន្លឹះ និងមានធំក្លិនស្អុយចេញពីក្នុងបន្ទប់នោះថែមទៀតផង ហើយដោយមានការតែសង្ស័យ នាងក៏បានពឹងអ្នកជិតខាងជួយគាស់បើកបង្អួចបន្ទប់មើលក៏ស្រាប់តែឃើញក្មួយស្រីនិងសង្សារ ដេកស្លាប់ហើមស្អុយបាត់ទៅហើយ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍និងខណ្ឌកំបូលព្រមទាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិយ័ តែពុំទាន់អះអាងឲ្យដឹងថាជារឿងអ្វីពិតប្រាកដនៅឡើយ។
បច្ចុប្បន្នសព្វស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសពបុរសត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្វែងរកសាច់ញាតយកទៅធ្វើបុណ្យ៕