(បន្ទាយមានជ័យ)៖ ព្រះគ្រូព្រហ្មមោលី ណយ ណេត ទទួលសញ្ញាប័ត្រកិត្តិយសបណ្ឌិតគុណធម៌ បណ្ឌិតសេដ្ឋកិច្ច និងពាន់រង្វាន់បុគ្គលឆ្នើមក្នុងអាស៊ាន នៅក្នុងរាជបណ្ឌិតសុភានៃក្រសួងអបរំព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងប៉ាងកកប្រទេសថៃ។
ព្រះគ្រូព្រហ្មមោលី ណយ ណេត ទីប្រឹក្សាផ្ទាល់សម្ដេចសុមេធាធិបតី នន្ទ ង៉ែត សម្ដេចសង្ឃនាយក និងជាព្រះចៅអធិការវត្តរតនសុខសាន្តហៅអូរខៃដន ក្រុងប៉ោយប៉ែត ជាមួយអ្នកអង្គម្ចាស់ស៊ីសុវត្តិ បញ្ញាមុនី ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ព្រះតេជគុណ ឯកឧត្តម លោកជំទាវ បានការនិមន្តអញ្ជើញពីសមាគនម៌អាស៊ាន ជាពិសេសក្រសួងអប់រំប្រទេសថៃ បានប្រគេនថ្វាយនៅសញ្ញាប័ត្រកិត្តិយសបណ្ឌិតគុណធម៌ បណ្ឌិតសេដ្ឋកិច្ច និងពាន់រង្វាន់បុគ្គលឆ្នើមក្នុងអាស៊ាននៅក្នុងរាជបណ្ឌិតសុភានៃក្រសួងអបរំព្រះរាជាណាចក្រថៃ។
តាមការបញ្ជាក់ពីប្រធានក្រុមប្រឹក្សាភិបាល សមាគមអាស៊ានជាពិសេសក្រសួងអប់រំប្រទេសថៃ បានឱ្យដឹងថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាភិបាល បានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ហ្មត់ចត់ លើលទ្ធផលស្នាព្រះហស្ថ បទពិសោធន៍ការងារ ចំណេះដឹង និងសមត្ថភាពជំនាញរបស់ ព្រះគ្រូព្រហ្មមោលី ណយ ណេត ទីប្រឹក្សាផ្ទាល់សម្ដេចសុមេធាធិបតី នន្ទ ង៉ែត សម្ដេចសង្ឃនាយក និងជាព្រះចៅអធិការវត្តរតនសុខសាន្តហៅអូរខៃដន អ្នកអង្គម្ចាស់ស៊ីសុវត្តិ បញ្ញាមុនី ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាព្រះតេជគុណឯកឧត្តមលោកជំទាវដែលបានលះបង់យ៉ាងធំធេង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើកម្ពស់វិស័យអប់រំនៅកម្ពុជា ផ្នែកព្រះពុទ្ធសាសនា បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់។
ជាមួយនិងការចូលរួមចំណែកផ្នែកមនុស្សធម៌ ជាមួយអាជ្ញាធរដែលព្រះអង្គតែងតែជួយដល់ប្រជាពលរដ្ឋខ្វះទីពឹងទីទាល់ក្រ មនុស្សចាស់ជរា ក្មេងអានាថា ទុរគតជន និងរួមចំណែកអភិវឌ្ឍន៍ជួយស្ថាបនាផ្លូវថ្នល់ចាក់ថ្មមិចជូនប្រជាពលរដ្ឋប្រើប្រាស់ជាច្រើន ស្របពេលដែលព្រះអង្គជានិសិ្សតផ្នែកសេដ្ឋកិច្ចមួយអង្គផងដែរ៕
Home ព័ត៌មានជាតិ ព្រះគ្រូព្រហ្មមោលី ណយ ណេត ទទួលសញ្ញាប័ត្រកិត្តិយសបណ្ឌិតគុណធម៌ បណ្ឌិតសេដ្ឋកិច្ច និងពាន់រង្វាន់បុគ្គលឆ្នើមក្នុងអាស៊ាននៅក្នុងរាជបណ្ឌិតសុភានៃក្រសួងអបរំព្រះរាជាណាចក្រថៃ