នារីស្រស់ស្អាតម្នាក់ស្រវឹងស្រាបើករថយន្តទៅបុករម៉កម៉ូតូដឹកទឹកកកពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់មួយនាក់…

114

ភ្នំពេញ ៖ នារីម្នាក់បានផឹកស្រាស្រវឹងបើករថយន្តបោះពួយយ៉ាងលឿនជ្រុលទៅបុករម៉កដឹកទឹកកកដែលជិះស្របទើសគ្នាពេញទំហឹង បណ្ដាលឱ្យម្ចាស់រម៉ករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែពីរ ខណ្ឌឫស្សីកែវ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតគេឃើញនារីម្នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកCHEVROLRTពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-0762ក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងយានយន្តដទៃទៀតធ្វើឱ្យជ្រុលទៅបុករម៉កម៉ូតូដែលជិះដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នាពីក្រោយពេញទំហឹងបណ្ដាលឱ្យរុឺម៉កក្រឡាប់ផ្ងារជើងច្រងាងៗ រីឯម្ចាស់រម៉ករងរងរបួសធ្ងន់ភ្លាមៗនោះបុរស់រងគ្រោះត្រូវបានប្រជាពលរដ្ឋជួយលើក និងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជននៅជិតកន្លែងកើតហេតុនោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុនិងរម៉កម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរង់ចាំដោះស្រាយនៅពេលក្រោយ ៕

{អត្ថបទដោយP.23}