រថយន្តព្រូស២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង…

108

ភ្ភ្នំពេញ÷រថយន្តម៉ាកម៉ាម៉ាស្តាមួយគ្រឿងបេីកឆ្លងផ្លូវត្រូវបានរថយន្តស្តារិចមួយគ្រឿងទៀតបេីកលឿនបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង ហើយអ្នកបេីកបររងរបួសស្រាល។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សស្ថិតនៅបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាកម៉ាស្តាពណ៌សុខកូឡា ពាក់ស្លាកលេខភ្នំពេញ 2BQ-5012 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសហព័ន្ធរុស្ស៊ីក្នុងទិសពីលុចទៅកើត ខណៈមកដល់ចំណុចកេីតហេតុផ្លូវបែកជាបួនស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកស្តារិចមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ នគរបា- 2-2326 ធធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកចំពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តទាំងសងខាងរងរបួសស្រាល។


ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែង រួចយករថយន្តទាំង២គ្រឿងទៅ រក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

{អត្ថបទដោយP.23}