ខេត្តកំពង់ស្ពឺ÷ ជារៀងរាល់ថ្ងៃគេអង្កេតឃើញថា ក្រុមឈ្មួញនៅតែបន្តលបលួចដឹកជញ្ជូនឈើ ប្រណិតចេញពីតំបន់ទឹកដីស្រុកឱរ៉ាល់តាមរថយន្តស្ទើតែជារៀងរាល់ថ្ងៃ បើទួសបីនាពេលកន្លងទៅថ្មីៗនេះមានការចាប់បង្ក្រាបពីសំណាកខាងមន្ត្រីជំនាញយ៉ាងណា តែហាក់បីដូចជាគ្មានប្រសិទ្ធ ភាព១០០%នោះទេ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២២នេះមានក្បួនរថយន្តដឹកឈើរបស់លោកថៅកែ ភារិទ្ធ ប្អូនប្រុសបង្កើតរបស់លោកថៅកែ កែវ ភារម្យ ចំនួន២គ្រឿងដឹកប្រភេទឈើខ្លុំ បានធ្វើដំណើរចេញពីចំណុច(រមាំងស) កាត់តាមចំណុចផ្សារជាំ ឆ្ពោះមកតាមមុខសាលាស្រុកឳរ៉ាល់ ផ្លូវជាតិលេខ ៤១ ក្នុងតំណើរយកមកស្ទុបទុកបន្តនៅទីរួម ខេត្តកំពង់ស្ពឺ ដើម្បីចែកចាយបន្តនៅរាជធានីភ្នំពេញ។
មេឧក្រិដ្ឋកម្មព្រៃឈើទាំង២នាក់បងប្អូនខាងលើ ត្រូវបានមហាជនចាត់ទុកថាជា អធិរាជជើងខ្លាំងក្នុងទឹកដីខេត្តកំពង់ស្ពឺ ខណៈវាសនាបុគ្គលទាំងពីរនាក់បងប្អូនខាងលើនេះ ពុំមានសម្ថកិច្ចនិងមន្ត្រីជំនាញណាហ៊ានធ្វើការចាប់បង្ក្រាបរឺផ្តន្ទាទោសផ្លូវច្បាប់នេះនោះទេ។
ក្នុងនោះក៏មានមតិលើកឡើងផងដែរថា÷ប្រសិនសម្ថកិច្ចនឹងមន្ត្រីជំនាញនៅតែបណ្តែតបណ្តោយអោយលោក កែវ ភារម្យ នឹងលោក កែវ ភារិទ្ធនៅតែបន្តធ្វើសកម្មភាពលបលួចដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកទៀតនោះវិនាសសកម្មព្រៃឈើនឹងបាត់បង់ក្រោមស្នាកដៃ២នាក់បងប្អូននេះជាក់ជាមិនខាន ខណៈរាជរដ្ឋាភិបាលនឹងស្ថាប័ននានាកំពុង ប្រយុទ្ធប្រឆាំងចូលរួមការពារស្តារថែរក្សាព្រៃឈើឡើង វិញដើម្បីទុកជាសម្បត្តិជាតិដ៏មានតំលៃ។
ជាការសំណូមពររបស់មតិមហាជនបានធ្វើការស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយឧត្តមសេនីយ៍ សៅសុខា មេបញ្ជាការរងកងយោធពលខេមរភូ មិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលឈ្មោះ កែវ ភារម្យនិងលោកកែវ ភារិទ្ធ ដែលជាមេឧក្រិដ្ឋកម្មព្រៃឈើដ៏ធំចាស់ វស្សាប្រចាំក្នុងទឹកដីខេត្តកំពង់ស្ពឺ មកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីចាត់ទុកជាគំរូដល់បុគ្គលផ្សេងទៀតកុំអោយយកដំរ៉ាបតាម បុគ្គលទាំង២នាក់ខាងលើ ដោយឯកឧត្តមអភិបាលខេត្តធ្លាប់បានធ្វើការប្រមានទៅលើក្រុមឧក្រិដ្ឋកម្មព្រៃឈើថា{ខេត្តកំពង់ស្ពឺពុំមែនជាទីកន្លែងពួនសង្ងំលបលួចប្រព្រឹត្តបទល្មើសព្រៃឈើនោះទេ៕