រថយន្តក្រុងមួយគ្រឿងបើកឆ្លងផ្លូវ ត្រូវមនុស្សប្រុសស្រីពីរនាក់ជិះម៉ូតូបុកចំហៀងខាងមុខរងការខូចខាតដឹងបណ្ដើរឱ្យនារីម្នាក់រងរបួសរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ…

99

ភ្នំពេញ ៖ រថយន្តក្រុងមួយគ្រឿង ខណៈកំពុងបើកឆ្លងផ្លូវបំបែកជាបួន ស្រាប់តែត្រូវយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងរបួសបាក់ផ្លូវស្ត្រីម្នាក់បង្កការឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២៧នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគេឃើញ រថយន្តក្រុងពណ៌ខៀវលាយសរ ពាក់ស្លាកលេខបាត់ដំបង 3A-3258 ធ្វើដំណើរតាមបណ្ដោយផ្លូវហាន់ណូយ ទិសដៅពីជើងទៅត្បូង ដោយបានឆ្លងផ្លូវបំបែកជាបួន ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវប្រុសស្រីពីរនាក់ជិះម៉ូតូម៉ាកMSLASពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញIK-9659បានធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មិនប្រយ័ត្នបានបុករថយន្តក្រុងពីចំហៀងខាងស្ដាំបណ្ដាអោយម៉ូតូចូលក្រោមរថយន្តអូសជាង ១០ម៉ែត្រ រងការខូចខាតចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាពេលក្រោយ៕


{អត្ថបទដោយP.23}