ឯកឧត្តម សោម អូន ដឹកនាំប្រតិភូ ស.ស.យ.ក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ

162

ភ្នំពេញ : នារសៀលថ្ងៃអង្គារ៍ ទី២៥ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម សោម អូន សមាជិកអចិន្រ្តៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានដឹកនាំប្រតិភូ ស.ស.យ.ក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និង ត្រូវជាកូនប្រុសឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ។


ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៤០ឆ្នាំ នាម៉ោង ៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីតាមព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ ៩ ផ្លូវលេខ ៨ បុរីប៉េងហួតបឹងស្នោរ គម្រោងទី៩ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


ក្នុងនាមសមាជិក សមាជិកា សហភាពសហព័ន្ឋសយុវជនកម្ពុជា យើងខ្ញុំពិតជាមានក្តីរន្ឋត់ និងសោកស្តាយជាទីបំផុត ចំពោះមរណភាពឯកឧត្តម សារ៉ាត់ ច័ន្ទវីរ: ដែលជាសហការី និងជាយុវជនដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មទាំងធនធាន កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ ស.ស.យ.ក ដើម្បីសង្គមជាតិ ។

ក្រុមគ្រួសារ សហភាពសហព័ន្ឋយុវជនកម្ពុជា លើកដៃបួងសួង សូមវិញ្ញាណក្ឋន្តរបស់ឯកឧត្តម យោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕