ចំណេះដឹង ធនធានមនុស្ស បច្ចេកវិទ្យា គុណភាពនៃសាលាអន្តរជាតិអុីលីត ជាការជឿជាក់របស់អាណាព្យាបាល

944

កណ្តាល ៖ ចំណេះដឹងធន ធានមនុស្ស បច្ចេកវិទ្យាទំទើទាន់សម័យប្រកបដោយសីលធម៌ គុណធម៌ វិជ្ជាជីវ: លើក្រមគុណភាពនៃសាលាអន្តរជាតិអុីលីត ធ្វើអោយអាណាព្យាបាលជឿជាក់ទុកចិត្តជាមួយលោកគ្រូ អ្នកគ្រូ
ដែលបានបង្ហាត់បង្រៀនដល់កូនៗ
ប្អូនៗមករៀនក្នុងសាលាអុីលីតធ្វើអោយ
ប្អូនៗក្លាយជាទំពាំងស្នងឬស្សី
របស់សង្គមជាតិនាពេលអនាគត។


លោក រដ្ផា និង អ្នកស្រីជា ដានី ជាអាណាព្យាបាលសិស្សបានសម្តែងស្រដៀងៗគ្នាយ៉ាងដូច្នេះថា ៖ ក្នុងនាមជាអាណាព្យាបាលមានចិត្តរំភើបរីករាយ និងក្តីសង្ឃឹម ដោយកូនៗបានរៀនពូកែ ទទួលបានពានមេដៃមាសដូចជាសិស្សៗ ប្អូនៗដទៃទៀត ដែលពូកែខ្លាំងបានទទួលសញ្ញាបត្ររបស់សាលាអន្តរជាតិអុីលីតថ្ងៃនេះផងដែរ។


លោក រដ្ឋា បានបន្តថា ៖ យកកូនមករៀននៅសាលាអន្តរជាតិអុីលីត ធ្វើអោយកូនៗ ប្អូនៗមានចំណេះដឹង

ធនធានមនុស្ស ចេះបច្ចេកវិទ្យាទំនើបទាន់សម័យថ្មី និងមានចំណេះដឹងទាំងភាសាខ្មែរ និងភាសាបរទេសល្អប្រសើរប្រកបដោយគុណភាពផងដែរ។


ស្រដៀងគ្នានេះ លោកស្រី ជា ដានី ក៏បានលើកឡើងដែរថា
នៅសាលាអន្តរជាតិ អុីលីត
មានការបង្ហាត់ បង្រៀនតាមកម្មវិធីសិក្សាច្បាស់លាស់ល្អ និងមានគុណភាព ជាពិសេសមានការយកចិត្តទុកដាក់តាមដានគុណភាពលើការសិក្សារបស់សិស្ស ប្រកបដោយចំណេះដឹងខ្ពស់ តាមវិជ្ជាជីវ:ក្រោយវត្តមានរបស់លោកគ្រូ អ្នកគ្រូ មានបទពិសោធល្អៗផ្នែកអបរំ មិនអោយអាណាព្យាបាលព្រួយបារម្ភនោះឡើយ។


លោក យន់ លីមាន អគ្គនាយកនៃសាលាអន្តរជាតិ អុីលីត បានមានប្រសាសន៍ថា
ប្អូនៗដែលជាសិស្សានុសិស្សគឺជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ ដែលផ្អែកលើចំណេះដឹងខ្ពស់ប្រកបដោយគុណភាព និងវិជ្ជាជីវៈ ក្រមសីលធម៌ នាពេលអានាគត់។


ជាក់ស្ដែង គ្រប់អាណាព្យាបាលរបស់សិស្សទាំងអស់សុទ្ធតែបានបង្ហាញពីអារម្មណ៍ និងក្ដីជឿជាក់ស្រដៀងៗគ្នាក្រោយពីកូនៗរបស់ពួកគាត់បានចូលរៀននៅសាលាអន្តរជាតិ អុីលីត ជាពិសេស បានជាប់លំដាប់ថ្នាក់មេដាយមាស របស់សាលាអន្តរជាតិ អុីលីត គ្រុប ក្នុងចំណោមសិស្សដែលកំពុងសិក្សាជាច្រើននាក់ ។


លោកថា មូលហេតុយកកូនមករៀននៅសាលាអន្តរជាតិ អុីលីត គឺដោយសារឃើញសាលាមានកម្មវិធីបង្រើនល្អ ច្បាស់លាស់ មានគុណភាព និងមានតាមដានកូនៗរបស់ពួកគាត់លើការសិក្សា ប្រកបដោយចំណេះដឹងខ្ពស់ តាមវិជ្ជាជីវ: និងជឿជាក់ គ្រប់សិស្សដែលរៀននៅទីនេះនឹងទទួលបានចំណេះដឹងយ៉ាងពិតប្រាកដទៅថ្ងៃអនាគត។


គួរបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក យន់ លីមាន អគ្គនាយកនៃសាលាអន្តរជាតិ អុីលីត ក្នុងការចែកជូននូវ
វិញ្ញាបនបត្របញ្ជាក់ការសិក្សា


ដល់សិស្សឆ្នើមរៀនពូកែប្រចាំសាលា និងមានការផ្តល់ជូននូវមេដាយមាស មេដាយប្រាក់ និងមេដាយសម្រិត ថ្នាក់លេខ1.លេខ2.នឹងលេខ3 ដែលទទួលបានជ័យលាភីក្នុងចំណោមសិស្សទាំងអស់ដែលរៀននៅសាលាអន្តរជាតិអុី លីត សរុបចំនួន380នាក់៕