(បរទេស)៖ ជំងឺCOVID-19មានចំនួនករណីឆ្លង នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៤០០,២៧៨ករណី ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២៣៩,៥៧០នាក់ និងជាសះស្បើយឡើងវិញ ១,០៨១,១៥៦នាក់ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០នេះតែម្តង ។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺ COVID-19 លើស ១.១លាននាក់ សម្រាប់ សរុបនៅទូទាំងប្រទេសមហាអំណាចមួយនេះ ខាងក្រោមនេះជាប្រទេសចំនួន ៨ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ១,១៣១,២៨០ករណី ក្នុងនោះស្លាប់ ៦៥,៧៦៦នាក់ និងជាសះស្បើយឡើងវិញ ១៦១,៥៦៣នាក់។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២៤២,៩៨៨ករណី ក្នុងនោះស្លាប់ ២៤,៨២៤នាក់ និងជាសះស្បើយឡើងវិញ ១៤២,៤៥០នាក់។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ២០៧,៤២៨ករណី ក្នុងនោះស្លាប់ ២៨,២៣៦នាក់ និងជាសះស្បើយឡើងវិញ ៧៨,២៤៩នាក់។

៤៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៧៧,៤៥៤ករណី ក្នុងនោះស្លាប់ ២៧,៥១០នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។

៥៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៦៧,៣៤៦ករណី ក្នុងនោះស្លាប់ ២៤,៥៩៤នាក់ និងជាសះស្បើយឡើងវិញ ៥០,២១២នាក់។

៦៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៦៤,០៧៧ករណី ក្នុងនោះស្លាប់ ៦,៧៣៦នាក់ និងជាសះស្បើយឡើងវិញ ១២៦,៩០០នាក់។

៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១២២,៣៩២ករណី ក្នុងនោះស្លាប់ ៣,២៥៨នាក់ និងជាសះស្បើយឡើងវិញ ៥៣,៨០៨នាក់។

៨៖ ប្រទេសរុស្ស៊ីមានករណីឆ្លងសរុប ១១៤,៤៣១ករណី ក្នុងនោះស្លាប់ ១,១៦៩នាក់ និងជាសះស្បើយឡើងវិញ ១៣,២២០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here