ភ្នំពេញ៖ តាមលទ្ធផលនៃការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ រយ:ពេល២ថ្ងៃ កន្លងមក ( ថ្ងៃទី០១ និង ទី០២ ខែឧសភា ឆ្នាំ២០២០ ) បានបង្ហាញនូវចំណុចវិជ្ជមាន ដោយប្រៀបធៀប ថ្ងៃទី២ ជាមួយថ្ងៃទី០១ នៃការអនុវត្តនេះ បានឲ្យឃេីញថា ករណីល្មេីសច្បាប់មានការថយចុះច្រេីន ដូចជាករណីម៉ូតូល្មេីសថយចុះ ៦១៥គ្រឿង និងករណីរថយន្តល្មេីសថយចុះ ៥២ គ្រឿង ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដេីម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដ៏ទៃ សូមអរគុណ ចំពោះការសហការណ៍ក្នុងការចូលរួមអនុវត្តច្បាប់នេះ ៕

ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ