ជនសង្ស័យមានគ្នា០៣នាក់ បានចេញធ្វើសកម្មភាពឆក់ ខ្សែករបស់ប្រជាពលរដ្ឋត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

54

រាជធានីភ្នំពេញ៖នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវេលាម៉ោងប្រហែល១១ និង១០នាទី មានករណីលួច(ឆក់ខ្សែក) ជនសង្ស័យមានគ្នា០៣នាក់ បានចេញធ្វើ សកម្មភាពឆក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់:

១.ឈ្មោះគង់ផានីតភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២.ឈ្មោះហៀងសុខហៀងភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បានធ្វើសកម្មភាពឆក់ខ្សែកនៅចំនុចផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។


បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃុំខ្លួននៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ។