តុលាការខេត្តកណ្ដាលនៅល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ បានសម្រេចចេញដីកាឃុំខ្លួន បុរសជាបុគ្គលិកធនាគារមហានគរម្នាក់ ដែលចេញសែកស្អុយនូវទឹកបប្រាក់ជាង ៣០ ម៉ឺនដុល្លារដាក់ពន្ធនាគារពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។
បុរសជនត្រូវចោទឈ្មោះ នី ដាណេត អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ចំណែកឯបុរសជនរងគ្រោះ២នាក់ទី១ឈ្មោះ ជា វិយូលី អាយុ៣៤ឆ្នាំ មុខរបរបើកបរឡាន ទី២ឈ្មោះ ដារិទ្ធិ សេងហួរ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់មានទីលំនៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ ឆៃ យ៉ា
Home ព័ត៌មានសន្តិសុខសង្គម តុលាការឃុំខ្លួនបុគ្គលិកធនាគារមហានគរដែលចេញសែកស្អុយនូវទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ