អភិបាលខណ្ឌ័ពោធិសែនជ័យ បានដឹកនាំកំលាំងចុះបង្ក្រាបទីតាំងលេងល្បែងមួយកន្លែង នៅភ្នំពេញ

52

ភ្នំពេញ ÷ ស្ថិតក្រោមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីការទប់ស្កាត់បិទបនល្បែងស៊ីសងគ្រប់ប្រភេទ។

ជាក់ស្តែងនារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីឮដំណឹងថា មានគេហដ្ឋានមួយកន្លែងដែលស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជយ័ មានលួចលាក់បើកល្បែងស៊ីសងខុសច្បាប់


លោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ បានដឹកនាំកំលាំងនិងបញ្ជាផ្ទាល់ចុះទៅបង្ក្រាបនៅទីតាំងខាងលើ ក្នុងការចុះបង្រ្កាបសមត្ថកិច្ចរកឃើញមានឧបករណ៍លែងល្បែងជាច្រើនកំពុងដែលរៀបនឹងដំណើរការលេង។


លោក សក់ ចន្ទកញ្ញារិទ្ធិ ក៏បានបន្ថែមទៀតថា ក្នុងមូលដ្ឋាននៃខណ្ឌពោធិ៍សែនជយ័របស់លោក ដាច់ខាតមិនត្រូវអោយមានល្បែងស៊ីសងឡើយ ប្រសិនណាបងប្អូនប្រជាពលរដ្ឋ បងប្អូនសារពត៌មានទាំងបានដំណឹងអំពីទីតាំងកន្លែងផ្សេងៗទៀត សុំរាយការណ៍ជូនលោកជាបន្ទាន់ដើម្បីលោកមានវិធានការចុះទៅបង្ក្រាបអោយទាន់ពេលវេលា។